កីឡា៖- នៅព្រឹកនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរាយនាមកីឡាការិនីចុងក្រោយ ត្រៀមការប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។
– សូមជម្រាបថា សម្រាប់ការប្រកួតពានរង្វាន់ខាងលើក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាមួយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ចំណែការប្រកួតបើកឆាកប៉ះឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែវិច្ឆិកា និងប៉ះម៉ាឡេស៊ី ថ្ងៃទី២៩ ខែវិច្ឆិកា៕
