កីឡាះ- ប្រធានក្រុមន័រវេស និង Arsenal លោក Martin Odegaard បានដកខ្លួនចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួត Nations League នៅសប្តាហ៍នេះ បន្ទាប់ការវាយតម្លៃពីបុគ្គលិកពេទ្យជុំវិញបញ្ហារបួសរបស់គេ។
– ខ្សែបម្រើរូបនេះបានរងរបួសសរសៃកជើងអំឡុងពេលសម្រាកអន្តរជាតិនៅខែកញ្ញា ដែលបង្ខំឱ្យរូបគេខកខានការប្រកួតរយៈពេល៧សប្តាហ៍។ ប៉ុន្តែ Odegaard បានត្រលប់មកវិញនៅក្នុងការបរាជ័យ ១-០ របស់ Arsenal ក្រោមថ្វីជើងក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនមុនពេលលេងពេញលេញកាលពីថ្ងៃអាទិត្យ ១-១ ជាមួយ Chelsea ក្នុងក្របខ័ណ្ឌ Premier League ។
– ដំបូងឡើយ Odegaard មានឈ្នះក្នុងក្រុមជម្រើសជាតិន័រវេសសម្រាប់ការប្រកួតជាមួយស្លូវេនី នៅថ្ងៃទី ១៤ ខែវិច្ឆិកា និង កាហ្សាក់ស្ថាន ៣ថ្ងៃក្រោយប៉ុន្តែរូបគេបានធ្វើដំណើរទៅកាន់ទីក្រុង Oslo ដើម្បីត្រូវបានវាយតម្លៃពីបុគ្គលិកពេទ្យជុំវិញបញ្ហារបួស។
– លោក Odegaard បាននិយាយថា “បន្ទាប់ពីការពិភាក្សាជាមួយបុគ្គលិកពេទ្យនៅក្រុមជម្រើសជាតិ ពួកយើងបានសន្និដ្ឋានថាស្ថានភាពមិនល្អគ្រប់គ្រាន់ក្នុងការលេងនៅប្រកួតទាំងនេះទេ” ។ “ខ្ញុំបានឆ្លងកាត់ការហ្វឹកហាត់ដ៏យូរ ហើយនៅពេលដែលអ្នកមិនបានហាត់បាល់ទាត់ក្នុងរយៈពេល ៩ សប្តាហ៍ចុងក្រោយនេះ វាជារឿងធម្មតាដែលមិនទាន់បាន 100% នៅឡើយទេ។ ខ្ញុំត្រូវការស្តាប់រាងកាយរបស់ខ្ញុំ ដើម្បីដំណើរការស្តារឡើងវិញ ។
– សូមជម្រាបថា បច្ចុប្បន្ននេះ ន័រវែសកំពុងឈរកំពូលតារាងនៃពូល Nations League ដោយមាន ៧ ពិន្ទុពីការប្រកួត ៤ លើក៕
