បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត ករណីលួចកាត់ខ្សែរភ្លើង

បន្ទាយមានជ័យ៖ – នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន បង្ករសំណុំរឿងបញ្ជូនជនសង្សយ័ ២ នាក់ ពាក់ពន្ធ័ករណីលួចកាត់ខ្សែរភ្លើងនៅសិប្បកម្ម ផលិតទឹក កក នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីស្រាវជ្រាវចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០២៤។

– ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន​០៣​នា​ក់​ ១.ឈ្មោះ ម៉ោញ តុលា (ហៅខ្លា) ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, ២.ឈ្មោះ ឡា ស៊ីណុច ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

– ដកហូតវត្ថុ​តាង ខ្សែភ្លើងដុតយក ស្ពាន់ចំនួន០៥ដុំ និងកូនពូថៅចំនួន០១ដើម ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

– លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយ​មានការសម្របសម្រួលនីតិវិធីពី លោក​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

You might like