ឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ម្នាក់ទៀត ពាក់ព័ន្ធសំណុំរឿងលោក លី សាម៉េត

ភ្នំពេញះ- យោងតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការឃាត់ខ្លួនអភិបាលរងខេត្តពោធិសាត់ លោក ឡាយ វិសិដ្ឋ កាលពីម្សិលម៉ិញ នេះហើយ ពាក់ព័ន្ធនឹងសំណុំរឿងលោក លី សាម៉េត ។

– ការឃាត់ខ្លួននោះគឺក្រោយពេលដែលអភិបាលរងខេត្តពោធិ៍សាត់រូបនោះ បានយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា ។

– តាមសារព័ត៌មានដដែលបានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ដើម្បីជាថ្នូរនឹងការចង់បានតំណែង តាមរយៈលោក លី សាម៉េត ។

– យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជូនលោក ទ្បាយ វិសិដ្ឋ ទៅតុលាការក្រោយការសាកសួររួចរាល់ដើម្បីចាត់ការបន្ត នៅព្រឹកនេះ៕

 

You might like