ភ្នំពេញ៖ – គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ២០នាក់ ត្រូវបានសមត្ថកិច្ច ចុះស្រាវជ្រាវឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
– ក្នុងចំណោមជនសង្ស័យចំនួន ២០នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់(ស្រី ០នាក់) និងប្រើប្រាស់ ១ករណី ឃាត់ ១០នាក់(ស្រី ០នាក់)។
– វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែវិច្ឆិកា រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៣០,៤២ក្រាម។
– ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
– កម្លាំងនគរបាលជាតិ ៦អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម។
*២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦,៩២ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៩៤ក្រាម។
*៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៧,៦២ក្រាម។
*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២,០១ក្រាម។
*៦ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨២ក្រាម៕

