ភ្នំពេញ ៖- បុរសម្នាក់បាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្ត ប៊្រូស មួយគ្រឿងបើកបុកពីក្រោយ ដោយសង្សយ័ថា អ្នកបើកបរ រថយន្តនោះស្រវ៉ឹង ព្រោះគេឃើញ ចេញពីផឹកស៊ីក្នុងផាប់មួយកន្លែង ទាំងស្ថានភាពស្រវឹងជោក។
– គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឡេីងកាលពីវេលាម៉ោង៤:០០ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចមុខណាហ្គា២ តាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
– បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូហុងដាScoopy ពណ៌ក្រហម១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1BV-1140 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភាក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0883 បើកមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោក មកដល់ចំណុចកើតហេតុទំនងជាងោកមួយភាំងក៏ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូយ៉ាងពេញទំហឹងធ្វើឱ្យបុរសរងគ្រោះជាម្ចាស់ម៉ូតូផ្លោងឡើងទៅបោកផ្ទប់នឹងកញ្ចក់ផ្ទៃខាងមុខរថយន្តធ្លាក់មកក្រោមលើដងផ្លូវបាក់កស្លាប់មួយរំពេច ។

– រីឯម៉ូតូវិញជាប់តាមរថយន្តអូសទៅមុខជាង ២០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋតាមឃាត់បានទាំងតៃកុងនិងរថយន្តទុកប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ។
– ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នាតាមច្បាប់ ។

– ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
