អន្តរជាតិះ- អាជ្ញាធររុស្ស៊ី កាលពីថ្ងៃសុក្រ បានបដិសេធមិនធ្វើការអធិប្បាយថាតើទាហានកូរ៉េខាងជើង កំពុងចូលរួមប្រយុទ្ធជាមួយកងទ័ពរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ឬយ៉ាងណានោះទេ។
– ការបដិសេធនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងគៀវ អះអាងថា បានសម្លាប់ទាហានរបស់ក្រុងព្យុងយ៉ាង ដោយផ្ទាល់ដៃ ។
– ទោះជាយ៉ាងណា ទាំងលោកខាងលិច អ៊ុយក្រែន និងកូរ៉េខាងត្បូង បានបញ្ជាក់ពីការរកឃើញថា ទាហានកូរ៉េខាងជើងប្រមាណ ១ ម៉ឺននាក់ កំពុងដាក់ពង្រាយក្នុងសមរភូមិ ។
– ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា ប្រទះឃើញទាហានកូរ៉េខាងជើង ចូលប្រយុទ្ធនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី រួចហើយ។
– លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា ទាហានកូរ៉េខាងជើង បច្ចុប្បន្នកំពុងមានវត្តមានក្នុងទឹកដីសហព័ន្ធរុស្ស៊ី ពោលគឺនៅក្នុងតំបន់ Kursk ។
– លោក បន្ថែមថា ចំនួនទាហាន ១១.០០០ នាក់ មកពីកូរ៉េខាងជើង ចូលរួមប្រយុទ្ធរួចមកហើយ ខណមួយចំនួនត្រូវបានសម្លាប់ ។
– គួរបញ្ជាក់ថា កន្លងមក កូរ៉េខាងជើង បានប្រកាសពីការបញ្ជូនទ័ព ទៅហ្វឹកហាត់នៅទឹកដីរុស្ស៊ី ក្នុងចំនួនតែ ១,៣០០ នាក់ប៉ុណ្ណោះ ប៉ុន្តែមេដឹកនាំអ៊ុយក្រែន ថាចំនួនពិតគឺជាង ១ ម៉ឺននាក់ ៕
