អន្តរជាតិះ- អ្នកគាំទ្រប៉ាឡេស្ទីន បានវាយប្រហារលើពលរដ្ឋអ៊ីស្រាអែលជាង ១០ នាក់ ដែលមកកាន់ទីក្រុង Amsterdam ដើម្បីគាំទ្រក្លឹបបាល់ទាត់ Tel Aviv ប្រកួតទល់នឹងក្លឹប Ajax ។ នេះបើយោងតាមកាសែត The Times of Israel បានរាយការណ៍ដោយដកស្រង់ក្រសួងការបរទេស។
– យោងតាមរបាយការណ៍ បានឲ្យដឹងថា ស្ថានភាពរបួស គេនៅមិនទាន់បញ្ជាក់ថាធ្ងន់ ឬស្រាលទេ ។ បន្ទាប់ពីការវាយប្រហារនេះ ក្រសួង បានណែនាំដល់ពលរដ្ឋអ៊ីស្រាអែល ទាំងអស់នោះ កុំឱ្យចាកចេញពីសណ្ឋាគាររបស់ពួកគេ ។

– ទន្ទឹមនោះ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ ក៏បានជំរុញឱ្យជនជាតិអ៊ីស្រាអែលដែលមកលេងទីក្រុង Amsterdam ឱ្យស្នាក់នៅក្នុងសណ្ឋាគារមួយរយៈសិន បន្ទាប់ពីការវាយប្រហារដោយហិង្សានេះ។
– ជម្លោះដោយហិង្សានេះ បានកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ អំឡុងការប្រកួតរវាងក្លឹបបាល់ទាត់ Maccabi របស់ទីក្រុង Tel Aviv ប្រកួតជាមួយនឹងក្លឹប Ajax របស់ប្រទេសហូឡង់ នៅទីក្រុង Amsterdam ៕

