ស្ត្រីជាម្តាយម្នាក់បានស្លាប់ ដោយកូនបង្កេីតមានសតិមិនប្រក្រតី កាប់ប្រហាជាច្រេីនកាំបិតច្បារអំពៅ

ភ្នំពេញ ៖- កូនបង្កេីតបានប្រើកាំបិតប៉័ងតោកាប់ម្តាយជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយសង្សយ័ថា មានសតិមិនល្អ ឫក៏បែកថ្នាំ ។

– ករណីកម្រនេះកើតឡើងនៅចំណុច ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញកាលពីវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

– ជនរងគ្រោះមានឈ្មោះ សេង វន្នី ភេទស្រី អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅចំណុចកើតហេតុខាងលើ។

– ចំណែកជនសង្ស័យឈ្មោះ ស្រេង ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ( មានសតិមិនប្រក្រតី)។

– យោងតាមការបំភ្លឺពីឈ្មោះ ម៉ែន វណ្ណៈ ភេទស្រី អាយុ ៧១ឆ្នាំ បានប្រាប់ថា នៅវេលាម៉ោង ០៧និង០០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រូបគាត់បានចេញពីផ្ទះមកលេងជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ពេលមកដល់រូបគាត់បានបើកទ្វាររបងរួចស្រែកហៅជនរងគ្រោះតែមិនឆ្លើយភ្លាមនោះស្រាប់តែគាត់ឃើញជនសង្ស័យចេញពីចំហៀងផ្ទះរួចប្រាប់ថាជនរងគ្រោះស្លាប់បាត់ហើយដោយរូបគេជ្រុលដៃសម្លាប់ជនរងគ្រោះកាលពីយប់មិញ ពេលលឺដូចនេះរូបគាត់បានទៅប្រាប់ក្មួយជនរងគ្រោះនិងនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ។

– ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកកាំបិតប៉័ងតោកាប់សម្លាប់ម្តាយពិតប្រាកដមែន ។

– តាមសន្និដ្ឋានការពិនិត្យរបស់នគរបាលកោសល្យវិច័យរាជធានីភ្នំពេញបានប្រាប់ថា:ជនរងគ្រោះពិតជាស្លាប់ដោយសារការកាប់នឹងកាំបិតប៉័ងតោពិតប្រាកដមែន។

បច្ចុប្បន្ន នេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌច្បារអំពៅ។

ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might like