អ៊ីស្រាអែល​ បន្ត​វាយ​ប្រហារ​មូលដ្ឋាន​ក្រុមហេសបូឡាឡើងវិញ បន្ទាប់ពីសម្រាកថ្ងៃបោះឆ្នោតនៅអាមេរិក

អន្តរជាតិះ – ប្រភពពីសេវាការពារជនស៊ីវិលក្នុងតំបន់ បានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល បន្តឡើងវិញជាមួយនឹងការវាយប្រហាររបស់ខ្លួននៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut នៃប្រទេសលីបង់ ជាកន្លែងដែលក្រុម Shia ហេសបូឡា ស្ថិតនៅ។

– ប្រភពដដែល បានបញ្ជាក់ថា បន្ទាប់ពីការវាយឆ្មក់តាមអាកាសចំនួន ៤ ដង លើតំបន់ Haret Hreik យន្តហោះអ៊ីស្រាអែល ក៏បន្តវាយប្រហារ នៅតាមជាយក្រុង Uzai ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Rafik Hariri ។

– អ៊ីស្រាអែល​ កំពុង​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​លើ​គោល​ដៅ​យោធា​របស់​ក្រុមហេសបូឡា នៅ​ក្នុង​ប្រទេស​លីបង់​ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ក្នុងប្រតិបត្តិការ​មានឈ្មោះថា Northern Arrows ។

– ទោះជាយ៉ាងណា ការវាយប្រហារ បានថមថយកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ អំឡុងការបោះឆ្នោតនៅអាមេរិក ចាប់ផ្ដើមយ៉ាងក្ដៅគគុករវាងលោក Trump និងលោកស្រី Harris ៕

 

You might like