ក្រុមហេសបូឡាហ៍ បាញ់រ៉ុក្កែត ១០៥គ្រាប់ ពីលីបង់ ទៅអ៊ីស្រាអែល

អន្តរជាតិះ- សេវាកម្មសារព័ត៌មានបានផ្សាយថា កងទ័ព នឹងបន្តការពារអ៊ីស្រាអែល និងប្រជាជនរបស់ខ្លួនពីការគំរាមកំហែងពីក្រុម​ហេ​ស​បូឡា។ ទន្ទឹមនោះ យោធាអ៊ីស្រាអែលបានរកឃើញថាមានការបាញ់បង្ហោះគ្រាប់រ៉ុក្កែតចំនួន ១០៥ គ្រាប់ពីប្រទេសលីបង់ ដោយអ្នកប្រយុទ្ធនៃអង្គការស៊ីអ៊ីត Hezbollah ឆ្ពោះទៅកាន់រដ្ឋជ្វីហ្វកាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោងតាម សេវាសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែលបានរាយការណ៍។

– សារព័ត៌មានបានកត់សម្គាល់ថា កងទ័ពនឹងបន្តការពារអ៊ីស្រាអែល និងប្រជាជនរបស់ខ្លួនពីការគំរាមកំហែងពីក្រុមហេសបូឡា ខណព័ត៌មានលម្អិតអំពីការខូចខាតហេដ្ឋារចនាសម្ព័ន ឬការប៉ះពាល់ជីវិតមនុស្សមិនត្រូវបានរាយការណ៍នោះទេ៕

You might like