ពលរដ្ឋឥណ្ឌូណេស៊ីយ៉ាងតិច​ ៦ ​នាក់បានស្លាប់ដោយការ ផ្ទុះភ្នំភ្លើង​រាលដាលដល់​ផ្ទះសម្បែង

អន្តរជាតិះ- ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹង នៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងតិច ៦ នាក់ ស្លាប់ ដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់នៅលើកោះ Flores ដាច់ស្រយាល ។

– មន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំ លោក Firman Yosef បាននិយាយថា ការផ្ទុះភ្នំភ្លើង Lewotobi Laki Laki នេះ នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃចន្ទ បញ្ចេញផេះពណ៌ត្នោតក្រាស់ឡើងដល់កម្ពស់ ២,០០០ ម៉ែត្រ (៦,៥០០ ហ្វីត) ទៅលើអាកាស ហើយផេះក្តៅ វាយប្រហារភូមិក្បែរនោះ ដោយឆេះផ្ទះជាច្រើនខ្នង រួមទាំងវត្តអារាមកាតូលិកផងដែរ ។

– ទន្ទឹមនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ភ្នាក់ងារ ក៏កំពុងបន្តប្រមូលទិន្នន័យអ្នកស្លាប់ និងទំហំការខូចខាត ខណដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើនទៀតត្រូវកម្ទេចកម្ទីផ្ទះសង្កត់។

– ជាមួយគ្នានោះ អាជ្ញាធរ ក៏បានបង្កើនកម្រិតគ្រោះថ្នាក់ និងពង្រីកតំបន់គ្រោះថ្នាក់សម្រាប់ភ្នំ Lewotobi Laki Laki កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់ដែលចាប់ផ្តើម តាំងពីសប្តាហ៍មុន។

– ទីភ្នាក់ងារត្រួតពិនិត្យភ្នំភ្លើងរបស់ប្រទេសនេះ ក៏បានបង្កើនស្ថានភាពប្រកាសអាសន្នភ្នំភ្លើងដល់កម្រិតខ្ពស់បំផុត ហើយបង្កើនតំបន់លើកលែងទ្វេដងដល់កាំ ៧ គីឡូម៉ែត្រ (៤.៣ ម៉ាយ) កាលពីថ្ងៃចន្ទ ដោយសារតែការផ្ទុះកាន់តែញឹកញាប់ ៕

 

You might like