ខេត្តរតនគិរី÷ ជនសង្សយ័ ចាប់រំលោភក្មួយស្រីជាអនិតិជន អាយុ ១៥ឆ្នាំ នៅ ស្រុកអូជុំ កាលពីយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចបង្កសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តរតនៈគីរី ដើម្បីបន្តរនិតិវិធីហើយ កាលពីថ្ងៃទី០៣ខែវិច្ឆិកា នេះតាមការអះអាងរបស់លោកស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលបន្ទុកការិយាល័យការជួញដូ នៃស្នងការដ្ឋាននគរបាល ខេត្តរតនៈគីរី ។

– លោកស្រីស្នងការរងបន្តថា ជាឆន្ទានុសិទរបស់តុលាកា បើសិនរកឃើញថាករណីចាប់រំលោភសេពសន្ធវ:លើអនិជននៅក្រោមអាយុ១៥ឆ្នាំ គឺជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរក្នុងមាត្រា២៣៩ ក្រមព្រហ្មទណ្ឌ។
– ប្រធានមន្ទីរពេទ្យបង្អែកខេត្ត វេជ្ជបណ្ឌិត អូន សាវុធ បានឲ្យភ្នំពេញថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងទី៣វិច្ឆិកានេះដែរ ថា ក្រោយពីការឆ្លងកាត់ធ្វើកុសលវិច័យរបស់មន្ត្រីជំនាញនៃមន្ទីរពេទ្យ លើក្មេងស្រីជាជនរងគ្រោះ ជាលទ្ឋផល មានស្នាមរលាត់ ព្រហ្មចារី។
– សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ជនសង្ស័យនោះត្រូវជាពូសាច់ថ្លៃឈ្មោ: ម៉ៅ សូរឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិល្អឺនកាងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី មានមុខរបរជៀរជ័រកៅស៊ូ។

– បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីខាងប្រពន្ឋដែលមានឈ្មោ: ចើយ យីង អាយុ១៥ឆ្នាំជនជាតិទំពួន មករស់នៅក្នុងផ្ទះជាមួយម្តាយមីងនិងប្តីកំហូច ស្ថិតក្នុងភូមិ,ឃុំកើតហេតុខាងលើ។
– ជនសង្ស័យឈ្មោះ ម៉ៅ សូរឿនបានសារភាពប្រាប់សមត្ថកិច្ច ច្បាស់ៗថា ខ្លួនពិតជាបានប្រព្រឹត្តដោយចាប់បង្ខំរំលោភក្មួយស្រីបានសម្រេចពិតប្រាកដមែន៕

