Trump បារម្ភថាលទ្ធផលបោះឆ្នោតឆ្នាំនេះ អាចនឹងដូចឆ្នាំដែលលោក ចាកចេញពីសេតវិមានទាំងមិនអស់ចិត្ត

អន្តរជាតិះ- បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានព្រលយពាក្យម្តងទៀតថា លោក មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នោះទេ ដោយនិយាយថា ការចាកចេញរបស់លោក ពីសេតវិមានបន្ទាប់ពីការបរាជ័យគឺជាកំហុសមួយក្នុងដំណើរការនេះ ។

– អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយ ក្នុងអំឡុងសុន្ទរកថានៅឯការជួបជុំមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យថា យើងធ្លាប់មានប្រវត្តិ ពោលគឺគឺជាថ្ងៃដែលខ្ញុំចាកចេញពីតំណែង។ ទាំងដែលខ្ញុំមិនគួរចាកចេញទេ ព្រោះយើងធ្វើបានល្អ ។

– គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងធ្វើឡើង នៅថ្ងៃទី ៥ ខែវិច្ឆិកា ស្អែកនេះ ខណគូប្រជែងរបស់លោក Trump គឺបេក្ខជនគណបក្សប្រជាធិបតេយ្យ អនុប្រធានាធិបតីលោកស្រី Kamala Harris ៕

 

You might like