ខេត្តរតនគិរី÷- សពនាយរងប៉ុស្ថិ៍ឃុំតាវែងក្រោមម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់នៅកណ្តាលផ្លូវក្នុងឯកសណ្ឋានឈុតនគរបាលជាតិ ទាំងព្រឹកព្រលឹមថ្ងៃទី២ ខែវិច្ចិកា ឆ្នា២០២៤ វេលាម៉ោង៥ និង១០នាទី។
– តាមប្រភពពីកម្មករជៀរជ័រកៅស៊ូជាអ្នកប្រទះឃើញ ម៉ូតូនិងមនុស្សដេកស្លាប់ក្បែរផ្លូវ នៅចំណុចស្ពានទី៥ ស្ថិតក្នុងភូមិសាស្រ្ត ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋាននោះភ្លាមៗផងដែរ។

– យោងតាមការត្រួតពិនិត្យធ្វើកុសល្យវិច័យរបស់កម្លាំងជំនាញ ជាលទ្ឋផលឃើញថា ពិតជាគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯងពិតប្រាកដមែន។
– សពជនរងគ្រោះមានឈ្មោះ សក្តិ សិទ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្រៅ មានឋានះតួនាទី នាយរងប៉ុស្ថិ៍រដ្ឋបាលឃុំតាវែងក្រោម និងមានទីលំនៅភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែងខេត្តរតនគិរី។
– ប្រភពពីឈ្មោះ តូញ តងវិន ភេទប្រុសអាយុ៣០ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះខាងលើ ក៏បានចូលរួមក្នុងកម្មពិធីផឹកសុីបន្តិចបន្តួចជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នកភូមិទុន ក្នុងកម្មពិធី(បោកស្រូវ)។
– លុះរហូតដល់ម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលជនរងគ្រោះទំនងផឹកអស់ច្រើនហើយក៏សុំម្ចាស់កម្មពិធីដើម្បីធ្វើដំណើរវិលត្រឡប់ទៅប៉ុស្ថិ៍វិញក្នុងដំណើរទិសដៅឆ្ពោះពីលិចទៅកើត ដល់ចំណុចកើតហេតុ ក៏ជួបឧបទ្វវហេតុដួលម៉ូតូស្លាប់បាត់បង់ជីវិតតែម្តងទៅ។

– បច្ចុប្បន្នសាកសពជនរងគ្រោះនិងម៉ូតូ១គ្រឿងសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
