បាក់​ដំបូល​ស្ថានីយ​រថភ្លើងសង្កត់មនុស្ស ១៤ នាក់ស្លា.ប់នៅ​ស៊ែ​ប៊ី​

អន្តរជាតិះ- ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vučić បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដំបូ​ល​បេតុងស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេស។

– លោក​ បាន​បន្ថែម​ថា ក្មេង​ស្រី​ម្នាក់​អាយុ ៦ ទៅ ៧ ឆ្នាំ ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ខណវិទ្យុទូរទស្សន៍ស៊ែប៊ី (RTS) រាយការណ៍ថា ហេតុការណ៍បាក់រលំនេះ កើតឡើងនៅស្ថានីយ៍ក្នុងទីក្រុង Novi Sad ។

– របាយការណ៍ បានបញ្ជាក់ថា មនុស្ស ៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុង​នោះក៏​មាន​ស្ត្រី​ ២ ​នាក់ ស្ថិតក្រោមគនរបាក់បែកផងដែរ។ ​

– ទន្ទឹមនោះ នៅក្នុងសុន្ទរកថា លោកប្រធានាធិបតី Vučić បាននិយាយថា លោក សង្ឃឹមថាចំនួនអ្នកស្លាប់នឹងមិនកើនឡើង​លើ​សពី ១៤ នាក់ នេះទេ ដោយបន្ថែមថា ៥ នាក់ មិនទាន់កំណត់អត្តសញ្ញាណ ។

– ជាមួយគ្នានោះ លោក​ ក៏បាន​ព្រមានដាក់ទោស សម្រាប់អ្នកដែលទទួលខុសត្រូវក្នុងហេតុការណ៍នេះ ខណដែលអ្នកជួយ​សង្គ្រោះ​ប្រហែល ៨០ នាក់ កំពុងបន្តប្រតិបត្តិការស្វែងរក ដោយប្រើគ្រឿងចក្រធុនធ្ងន់ ។

– គួរបញ្ជាក់ថា អគារស្ថានីយ៍រថភ្លើងនេះ ត្រូវបានជួសជុលឡើងវិញនៅឆ្នាំ ២០២១ ហើយជួសជុលម្តងទៀតនៅឆ្នាំនេះ ដែលបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី ៥ ខែកក្កដា ៕

You might like