កីឡា ៖- អតីតអ្នកចាត់ការទូទៅ Manchester United លោក Erik ten Hag បានជូនពរក្លិបនេះ ឈ្នះពានជាមួយគ្រូបង្វឹកថ្មី Ruben Amorim បន្ទាប់ពីរជ្ជកាលដឹកនាំរបស់លោកត្រូវបានបញ្ចប់កាលពីថ្ងៃចន្ទ ក្នុងថិរវេលា ២ឆ្នាំកន្លះ។
– គ្រូបង្វឹកសញ្ជាតិហូឡង់វ័យ៥៤ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំសូមជូន Manchester United ជោគជ័យ ជាពិសេសគឺឈ្នះពានជាច្រើនជាមួយគ្រូបង្វឹកថ្មី។ ការគាំទ្ររបស់អ្នកគ្រប់គ្នាកន្លងមក វាធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅប្រៀបដូចនៅផ្ទះ។ អរគុណគ្រប់យ៉ាងដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ»។
– ការជូនពរពីសំណាក់លោក Ten Hag ក្រោយពេល Man Utd រកបានគ្រូបង្វឹកថ្មី និងប្រកាសតែងតាំងលោក Ruben Amorim ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេកាលពីរាត្រីថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ជាមួយនឹងកិច្ចសន្យាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ៕
