ចំណាប់អារម្មណ៍របស់គ្រូស្វាយរៀង មុនប៉ះ Madura United ​រសៀលនេះ ​

កីឡាះ-លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសិទសារព័ត៌មានមុនប៉ះ Madura United រសៀលនេះថា វាជាការប្រកួតចុងក្រោយរបស់យើងនៅទីនេះ ហើយយើងធ្វើវាឲ្យបានល្អនិងទទួលបានបីពិន្ទុបន្ថែមទៀត។

– លោកបានបន្តថា ក្រុម Madura United ជាមួយក្រុមដែលបានត្រៀមខ្លួនយ៉ាងល្អជាមួយនឆងកីឡាករល្អ និងមានគុណភាព។ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់យើយ ប៉ុន្តែយើងមានកម្លាំងចិត្តក្នុងការបង្ហាញពីកម្រិតរបស់យើងនិងដើម្បីឈរជើងនៅលើកំពូលក្រុម។ ពួកគេមានពេលច្រើនថ្ងៃដើម្បី Recover ក្រុមនិងរៀបចំការប្រកួត ប៉ុន្តែយើងមានកីឡាករថ្មីៗដែលសប្បាយចិត្តខ្លាំងក្នុងការប្រកួតនេះ ដើម្បីឈ្នះបាន៣ពិន្ទុ។

– គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបន្ថែមថា កីឡាករយើងមួយចំនួនមិនទាន់ជាសះស្បើយនៅឡើយទេ ហើយយើងត្រូវមើលថែពួកគេសម្រាប់ការប្រកួតបន្ទាប់។ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះកីឡាដែលខ្ញុំមាន ហើយកីឡាករមួយចំនួននៅក្នុងក្រុមដែលចូលរួមការប្រកួត និងផ្ដល់អ្វីគ្រប់យ៉ាងដើម្បីលេងឲ្យបានល្អ និងឈ្នះការប្រកួត៕

You might like