រសៀលនេះ! ព្រះខ័នរាជស្វាយរៀង បន្តប៉ះ Madura U​t​d ​នៃ​ពាន AFC Challenge League

កីឡា៖ – នៅវេលាម៉ោង ២:០០ នាទីរសៀលនេះ​​ (ម៉ោងកម្ពុជា) ក្រុមព្រះខ័នរាជស្វាយរៀង បន្តជួបក្រុម Madura United FC ក្នុងជំនួបបិទពូល E នៃពានរង្វាន់ AFC Challenge League 2024/2025 នាកីឡដ្ឋាន MFF Stadium Ulaanbaatar ( ប្រទេស ម៉ុងហ្គោលី )។

– សម្រាប់ការប្រកួតពានរង្វាន់នេះគឺក្រុមព្រះខ័នរាជស្វាយរៀង បានកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយរួចហើយ ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons ២-១ កាលពីថ្ងៃទី៣០ ខែតុលា៕

You might like