កីឡា ៖- ការប្រកួតរបស់ម្ចាស់ជើងឯក La Liga ក្រុម Real Madrid ទល់នឹង Valencia ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ ត្រូវបានពន្យារពេល បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងប្រទេសអេស្ប៉ាញ។
– សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានពន្យារពេលការប្រកួតទាំងអស់នៅក្នុងតំបន់ Valencia ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់និងយ៉ាងហោចណាស់មនុស្ស ៩៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។
– កាលពីថ្ងៃព្រហស្បតិ៍ Real បានបរិច្ចាគ ១ លានដុល្លារ ដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់។ Real បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបរិច្ចាគនេះនឹងឆ្ពោះទៅរកការជួយដល់គ្រួសារជាច្រើនដែលកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកដែលត្រូវការជំនួយ និងសាមគ្គីភាពរបស់យើងទាំងអស់” ។
– ជំនួប La Liga របស់ Villarreal ជាមួយ Rayo Vallecano ក៏ត្រូវបានលុបចោលផងដែរ រួមជាមួយនឹងការប្រកួតចំនួន ៣ នៅក្នុងលីគ២ Castellon ជួប RC Ferrol, CD Eldense ប៉ះ SD Huesca និង Malaga ប៉ះ Levante ក៏ត្រូវបានពន្យាពេលផងដែរ៕
