កីឡា ៖ – លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បានលើកឡើងថា មេឃខៀវកំពុងជួប បញ្ហា ដោយមានកីឡាករ ១៣នាក់របួសជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
– បុរសសញ្ជាតិអេស្ប៉ាញខាងលើថា «ពួកយើងកំពុងមានបញ្ហាយ៉ាងប្រាកដ ដោយមានកីឡាករចំនួន ១៣នាក់របួស។ តួយ៉ាងក្រោយចប់ការប្រកួតយប់មិញ កីឡាករ ២នាក់បន្ថែមទៀត បានរងរបួស។ ខ្ញុំគិតថា ពួកយើងមានបញ្ហាហើយ ក៏ព្រោះតែក្នុងរយៈពេល ៩ឆ្នាំមកនេះ យើងមិនដែលជួបបញ្ហាកីឡាកររបួសច្រើនបែបនេះទេ»។
– នេះមានន័យថា Man City បានបាត់បង់កីឡាករដល់ទៅ ១៣នាក់ ដែលត្រូវសម្រាកព្យាបាលរបួស ដោយភាគច្រើនសុទ្ធសឹងកីឡាករស្ថិតក្នុងជម្រើសទី១ ថែមទៀតមានដូចខាងក្រោម៖
– ខ្សែការពារ៖ Nathan Ake, Ruben Dias, Josko Gvardiol, Rico Lewis, John Stones និង Josh Wilson-Esbrand។
– ខ្សែបម្រើ៖ Phil Foden, Ilkay Gundogan, Mateo Kovacic, James McAtee, Matheus Nunes និង Bernado Silva។
ខ្សែប្រយុទ្ធ៖ Erling Haaland៕
