បន្ទាយមានជ័យ៖លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៤ សិស្សប្រទ្បងជាប់ចំនួន ៤.៨៣៩នាក់ស្រី២.៩៤៨នាក់ និទ្ទេសA. ចំនួន៧៤នាក់

បន្ទាយមានជ័យ៖ – លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់អ្នកយកព័ត៍មានឲ្យដឹថា ៖ការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃក្នុងខេត្តបន្ទាយមានជ័យ នេះមានបេក្ខជនសរុបចំនួន ៦.២៣៥នាក់ ស្រី៣.៥៦៨នាក់ បានចូលរួមប្រឡងទាំងអស់ពុំមានអ្នកអវត្តមានឡើយ ហើយមានមណ្ឌលប្រឡងចំនួន៨ ១/មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២/មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣/មណ្ឌលសាកលវិទ្យាល័យមានជ័យមណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥ /មណ្ឌលវិទ្យាល័យសម្ដេចឪ ៦/មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ទាំង៨មណ្ឌលមានបន្ទប់សរុបចំនួន ១៧៦បន្ទប់។

– នៅព្រឹក ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤នេះ លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានធ្វើការប្រកាស លទ្ធផលប្រឡងបាកឌុបឆ្នាំ២០២៤ក្នុង ខេត្តបន្ទាយមានជ័យ សិស្សជាប់ទូទៅមាន ចំនួន ៤.៨៣៩នាក់ស្រី២.៩៤៨នាក់ និទ្ទេសA. ចំនួន៧៤នាក់/ស្រី៤៦នាក់និទ្ទេសB ៤១៦នាក់ ស្រី២៤២នាក់ និទ្ទេសC ១.០០៣នាក់ស្រី៦៥៣នាក់ និទ្ទេស D១៦.៣០នាក់ស្រី១.០៥៩នាក់ និទ្ទេសE១៧១៦នាក់ ស្រី៩៤៨នាក់។

– លោកឈូ ប៊ុនរឿង បានឲ្យដឹបន្តទៀតថា ៖ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ឆ្នាំ សិក្សា២០២៤ នេះបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងខេត្តបន្ទាយមានជ័យ ក្នុងនោះ ប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផងដែរ។

– លោកឈូ ប៊ុនរឿងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡងព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
ទន្ទឹមនឹងនេះ លោកយឹមសំណាងចូលរួម អបអបអរសាទរប្អូនៗបេក្ខជនទាំងអស់បានប្រឡងជាប់ ៤.៨៣៩នាក់ស្រី២ .៩៤៨​នាក់និទ្ទេសA. ចំនួន៧៤នាក់/ស្រី៤៦នាក់លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងធ្លាក់ដែរថាកុំអស់សង្ឃឹមហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររងបានដែរ ៕

You might like