កីឡា៖ – អ្នកចាត់ការលោក Arne Slot បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool នឹងអវត្តមានរហូតដល់បន្ទាប់ពីថ្ងៃ FIFA Day បានបញ្ចប់នាខែវិច្ឆិកា ជាមួយនឹងរបួសឆ្អឹងជំនី។
– ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះត្រូវបានដូរចេញអំឡុងពេល Liverpool ឈ្នះ Chelsea ២-១ កាលពីថ្ងៃទី២០ ខែតុលា បន្ទាប់ពីប៉ះទង្គិចជាមួយខ្សែការពារ Tosin Adarabioyo របស់ក្រុមតោខៀវ។
– កីឡាករវ័យ ២៧ឆ្នាំខាងលើនេះ មិនទាន់បានចូលហ្វឹកហាត់វិញនៅឡើយទេ ក្រោយពេលអវត្តមាន ២លើករួចមក និងអាចបាត់មុខ ៤ប្រកួតបន្ថែមទៀតដែរគ្រប់កម្មវិធី ពោលគឺក្រោយពេលសម្រាកលេងជម្រើសជាតិចាប់ពីថ្ងៃទី១១-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ចប់ឯណោះ៕
