Sporting ៖ Man Utd សុខ​ចិត្ត​ចំណាយ​ប្រាក់១០ លាន​អឺរ៉ូដើម្បីផ្ដាច់កុងត្រាលោក Amorim

កីឡា៖ – ក្លឹប​ព័រទុយហ្គាល់​បាន​និយាយ​ថា Manchester United មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​តែង​តាំង​អ្នក​ចាត់​ការ​ក្លឹប Sporting លោក Ruben Amorim ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ពួក​គេ ហើយ​បានសុខ​ចិត្ត​ចំណាយ​ប្រាក់ ១០ លាន​អឺរ៉ូ (៨,៣ លាន​ផោន) ដើម្បីផ្ដាច់កុងត្រារបសលោក Amorim ​ពី​ក្លឹប​។

– បិសាចក្រហម Man Utd កំពុងត្រូវការអ្នកចាត់ការថ្មី បន្ទាប់ពីបានបណ្តេញ​លោ​ក Erik ten Hag កាលពីថ្ងៃច័ន្ទ នឹងបានតែងតាំងលោក Ruud van Nistelrooy ជាគ្រូបណ្តោះអាសន្ន។

– Sporting បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់​សារព័ត៌មានព័រទុយហ្គាល់ ថា “Man​ U​t​d បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការ​យកគ្រូបង្វឹក Ruben Amorim ហើយបាននិយាយថាពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការបង់ប្រាក់ ១០ លានអឺរ៉ូ”ដើម្បីផ្ដាច់កុងត្រា ។ ប៉ុន្តែអ្វីនៅមិនទាន់សម្រេចនៅឡើយទេ ខណៈក្រុម Man Utd បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។

– សូមជម្រាបថា លោក Amorim វ័យ ៣៩ ឆ្នាំត្រូវបានគេចាត់ទុកថា​​ជាគ្រូបង្វឹកដ៏មានឥទ្ធិពលមួយរូប ដែលបានជួយជ្រោមជ្រែង Sporting សម្រេចកិច្ចការធំ តាមរយៈឈ្នះជើងឯកលីគព័រទុយហ្គាល់ ឆ្នាំ២០២១ ក្រោយពេលខកខានអស់រយៈពេល ១៩ឆ្នាំ បន្ទាប់ពីចូលដឹកនាំនៅឆ្នាំ២០២០ រួចមក៕

You might like