ម៉ាឡេស៊ី ទទួល​បានសិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម លើក​ទី៣៤ ឆ្នាំ២០២៧

កីឡា៖ – សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ សម្រាប់ឆ្នាំ២០២៣-២០២៥ ​និងបាន​សម្រេ​ច​ផ្តល់សិទ្ធិដល់ប្រទេសម៉ាឡេស៊ី រៀបចំជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី៣៤ ឆ្នាំ២០២៧។

– ចំពោះព្រឹត្តិការកីឡាស៊ីហ្គេម លើកទី៣៤ ដែលប្រទេសម៉ាឡេស៊ី ទទួលរៀបចំជាម្ចាស់ផ្ទះគឺនឹងវៀបចំនៅទីក្រុងធំៗចំនួន៣ដូចគ្នា រូមមានទីក្រុងកូឡាឡាំពួរ, ប៉េណាង និងសារ៉ាវ៉ាក់ ដោយមិនទាន់កំណត់លើប្រភេទកីឡាដែលត្រៀមដាក់ប្រកួតនៅឡើយទេ៕

 

You might like