ក្រសួងអប់រំ​រុស្ស៊ី​ ហាម​មិន​ឲ្យសិស្ស​ស្លៀកពាក់​មូស្លីម​ចូល​សាលាទេ

អន្តរជាតិះ- អាជ្ញាធរអប់រំតំបន់វ្ល៉ាឌីមៀនៃប្រទេសរុស្ស៊ី បានហាមឃាត់សិស្សានុសិស្សមិនឲ្យមានការស្លៀកពាក់បែបសាសនាមូស្លីម រួមទាំងហ៊ីចាប និងនីក្បា ចូលសាលារៀននោះទេ ដែលជាផ្នែកមួយនៃវិធានការថ្មីពាក់ព័ន្ធនឹងឯកសណ្ឋានក្នុងគ្រឹះស្ថានសិក្សា ។

– ក្រសួងអប់រំ និងគោលនយោបាយយុវជនប្រចាំតំបន់ បានឲ្យដឹងថា នេះជាប្រការថ្មីដែលត្រូវបន្ថែមទៅក្នុងច្បាប់របស់ខ្លួនស្តីពីតម្រូវការស្តង់ដារ សម្រាប់សម្លៀកបំពាក់សិស្ស ចំពោះការអប់រំទូទៅបឋម មូលដ្ឋាន និងមធ្យមសិក្សា។

– គួរបញ្ជាក់ថា វិសោធនកម្មនេះ ចែងថាសម្លៀកបំពាក់ដែលបង្ហាញពីសាសនារបស់សិស្ស (រួមទាំងហ៊ីចាប នីកាប ជាដើម) មិនត្រូវបានអនុញ្ញាតឲ្យពាក់នៅក្នុងស្ថាប័នអប់រំឡើយ។

– ក្រសួង​ ក៏បាន​បញ្ជាក់​ថា ច្បាប់​នេះ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​រុស្ស៊ី ព្រម​ទាំង​ច្បាប់​សហព័ន្ធ​ស្តីពី​សមាគម និង​ការ​អប់រំ​សាសនា ហើយ​មិន​​កំណត់​គោលដៅផ្ដោតខ្លាំងតែ​លើ​សម្លៀក​បំពាក់​មូស្លីម​នោះ​ទេ ៕

You might like