អន្តរជាតិះ- ក្រុមហេសបូឡាលីបង់ បានប្រកាសអំពីការវាយប្រហារបន្ថែមទៀតលើទឹកដីអ៊ីស្រាអែល។ នេះបើតាមការបង្ហោះនៅលើប៉ុស្តិ៍ Telegram ផ្លូវការរបស់ក្រុម ។
– សហគ្រាសឧស្សាហកម្មយោធារបស់អ៊ីស្រាអែល ដែលមានទីតាំងនៅជិតទីក្រុង Acre ភាគពាយ័ព្យ ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ កាំជ្រួចជាច្រើនត្រូវបានបាញ់លើទីប្រជុំជន Kiryat Shmona ភាគខាងជើងនៃរដ្ឋជ្វីហ្វ ក្បែរព្រំដែនជាមួយប្រទេសលីបង់។ ខណមិនមានព័ត៌មានច្រើនជាងនេះអំពីលទ្ធផលនៃការវាយប្រហារនោះទេ។

– នៅថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ខណក៏មានការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងយោធារបស់ក្រុមនេះផងដែរ។ គោលដៅដែលបានប្រកាសគឺបង្កើតលក្ខខណ្ឌសុវត្ថិភាពនៅតំបន់ព្រំដែនភាគខាងជើងនៃរដ្ឋជ្វីហ្វ ដូច្នេះអ្នកស្រុករាប់ម៉ឺននាក់អាចត្រឡប់ទៅទីនោះវិញ ៕
