កីឡា៖ – ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឲ្យប្រទេសកម្ពុជា បានធ្វើទៅដល់ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃម្សិលមិញ ដើម្បីចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៤/២៥ ពូល E ជាមួយក្លិបរបស់ម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons និងក្លិបឥណ្ឌូនេស៊ី Madura United។

– យ៉ាងណាមិញ ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមហ្វឹកហាត់ផ្លូវការក្រោមសីតុណ្ណភាព ៣អង្សារសេ(3°C) នៅកីឡដ្ឋាន MFF Stadium Ulaanbaatar ត្រៀមជួបក្រុមម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី នាម៉ោង ២រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) ក្នុងពូលE នៃពានរង្វាន់ AFC Challenge League 2024/2025 ។ ចំណែកការប្រកួតបន្ទាប់ ជួបក្រុម Madura United នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ដូចគ្នា។ សម្រាប់ពូល E នេះ គឺមាន ៣ក្រុម ខណៈក្រុមលេខ១ និងលេខ២ ក្នុងពូល នឹងបានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ៕

