Rodri ឈ្នះពាន Ballon d’Or ​ខណៈ Real ​ ធ្វើពហិការមិនចូលរួម

កីឡា ៖ – ខ្សែបម្រើរបស់ Manchester City និងក្រុមជម្រើសជាតិអេស្ប៉ាញ Rodri បានទទួលពានរង្វាន់ Ballon d’Or ​ផ្នែកបុរសកាលពីយប់ថ្ងៃចន្ទ ​ បន្ទាប់ពីជួកក្លិបឈ្នះពានរង្វាន់ Premier League ៤លើកជាប់ៗគ្នា និង Euro 2024 ជាមួយក្រុមជម្រើសជាតិ ខណៈ Real Madrid បានពហិការមិនចូលរួមពិធីនេះ។

– ការសម្រេចចិត្តផ្តល់រង្វាន់សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោកដល់ខ្សែបម្រើរូបនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ ​ខណៈ Real Madrid ម្ចាស់ជើងឯក Liga និង Champions League ២ គិតថា កីឡាកររបស់ខ្លួន Vinicius Junior ​ជាអ្នកឈ្នះពានរង្វាន់នេះ។

– យ៉ាងណាមិញប៉ុន្មានម៉ោងមុនពិធីចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្លឹបអេស្ប៉ាញបានប្រកាសថាគណៈប្រតិភូរបស់ខ្លួននឹងមិនចូលរួមពិធីនៅសាលមហោស្រព Chatelet ដោយសារតែអ្វីដែលខ្លួនយល់ថាជាការមើលងាយ​ដល់ Vinicius ៕

You might like