អន្តរជាតិះ- ពិភពលោក កំពុងតាមដាន ហើយអះអាងថា គ្មានការសង្ស័យទេថាការបោះឆ្នោតនៅសហរដ្ឋអាមេរិកអាមេរិក នឹងកំណត់ស្ថានភាពនៃសង្រ្គាមនៅអ៊ុយក្រែន ។ នេះបើយោងតាមរបាយការណ៍របស់កាសែត AP ។
– របាយការណ៍ដដែល បានបញ្ជាក់ថា ស្ថានភាពនៃជំនួយយោធាពីប្រមុខគាំទ្រអន្តរជាតិរបស់ទីក្រុងគៀវ គឺអាស្រ័យលើអ្នកដែលក្លាយជាប្រធានាធិបតី ក៏ដូចជាការរំពឹងទុកសម្រាប់បទឈប់បាញ់ដែលអាចផ្តល់ផលប្រយោជន៍ដល់អ៊ុយក្រែន ផងដែរ ដោយបន្ថែមថា មនុស្សមួយចំនួនរបស់ក្រុងគៀវនិយាយថាអត្ថិភាពរបស់ប្រទេសនេះគឺអាស្រ័យលើថាតើអ្នកណាជាអ្នកឈ្នះនៅសេតវិមាន។
– នៅពេលដែលអាមេរិកបោះឆ្នោត ទាហានអ៊ុយក្រែន ហាក់មានការអស់សង្ឃឹម និងថមថយកម្លាំងប្រយុទ្ធ ដោយពួកគេដឹងថាលទ្ធផលនឹងកំណត់អនាគតយ៉ាងណា ។
– ទន្ទាមនោះ AP បន្តថា សង្រ្គាមនៅអ៊ុយក្រែន គឺជាបញ្ហាមួយក្នុងចំណោមបញ្ហា ដែលលេចរូបរាងឡើងក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកានេះ រវាងអតីតប្រធានាធិបតីលោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ និងអនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខភាពគណបក្សប្រជាធិបតេយ្យ តស៊ូមតិនូវទស្សនៈខុសគ្នាខ្លាំងអំពីថាតើសហរដ្ឋអាមេរិកគួរបន្តគាំទ្រប៉ុណ្ណាឱ្យអ៊ុយក្រែន ។

– គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចនៅបស្ចិមប្រទេស មេដឹកនាំក្រុងគៀវ បានព្យាយាមផ្សព្វផ្សាយពីកំណែរបស់ខ្លួននូវអ្វីដែលលោកប្រធានាធិបតី Volodymyr Zelenskyy ហៅថាផែនការជ័យជម្នះ។ ពួកគេសង្ឃឹមថាការសម្រេចចិត្តសំខាន់ៗនឹងត្រូវបានធ្វើឡើង រួមទាំងការគាំទ្រអ៊ុយក្រែនសម្រាប់សមាជិកភាពណាតូ ដោយរដ្ឋបាលថ្មី ផងដែរ៕
