កីឡា៖ ប្រទេសថៃ វៀតណាម និង ឥណ្ឌូនេស៊ី ជាប្រទេសនៅតំបន់អាស៊ានចំនួន ៣ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួត AFC U17 Asian Cup 2025 នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ការប្រកួតនេះ មិនត្រឹមតែគ្រងជើងឯកទ្វីបអាស៊ីប៉ុណ្ណោះទេ ថែមទាំង៨ក្រុមឈរកំពូលតារាងនឹងប្រជែកកៅអី FIFA U17 World Cup 2025 ផងដែរ៕


