អន្តរជាតិះ- អ៊ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់។ ទង្វើនេះត្រូវបានគេជឿថាជាការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលដ៏ធំរបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១ ខែតុលា កន្លងទៅ។
– ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅជុំវិញរដ្ឋធានី Tehran ភ្លាមៗបន្ទាប់ពីម៉ោង ២ ទៀបភ្លឺថ្ងៃសៅរ៍ នេះម៉ោងក្នុងស្រុក។

– ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរីក៏បានរាយការណ៍ពីសំឡេងនៃការផ្ទុះជុំវិញរដ្ឋធានី Damascus ដោយដកស្រង់សម្តីអ្នកឆ្លើយឆ្លងព័ត៌មានម្នាក់៕
