អាហ្វហ្កានីស្ថាន ឡើងឈរលេខ១បណ្តោះអាសន្ន ក្រោយឈ្នះម៉ាកាវ ៩-០

កីឡាះ- ក្រុមជម្រើសជាតិក្រោមអាយុ១៧ឆ្នាំអាហ្វហ្កានីស្ថាន បានឡើង​ឈរចំណាត់លេខ១បណ្តោះអាសន្ន ពូល B នៃវគ្គ2025 AFC U-17 Asian Cup ក្រោយឈ្នះម៉ាកាវ ដោយលទ្ធផល ៩-​០ កាលម្សិលមិញនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកបង់ក្លាដេសរកឃើញជ័យជំនះដំបូង បន្ទាប់ឈ្នះហ្វីលីពីន ១-០។

– លទ្ធផលនេះ អាហ្វហ្កានីស្ថាន ឡើងឈរលេខ១បណ្តោះអាសន្ន ពូល B ក្រោយឆ្លងកាត់២ប្រកួត ឈ្នះទាំង២ប្រកួតមាន៦ពិន្ទុ និងគ្រាប់បាលចំណេញ១៧គ្រាប់ ខណៈម៉ាកាវ ប្រកួត៣លើកចាញ់ទាំង៣ គ្មានពិន្ទុ៕

You might like