អន្តរជាតិះ- អង្គការសុខភាពពិភពលោក (WHO) បានប្រកាស កាលពីថ្ងៃពុធថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនៅហ្គាហ្សាភាគខាងជើងត្រូវពន្យារពេល ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចលនាផ្លាស់ទីលំនៅដ៏ធំ និងការខ្វះខាតលទ្ធភាពប្រើប្រាស់ ។
– ដំណាក់កាលនៃយុទ្ធនាការចុងក្រោយនេះ គ្រោងនឹងចាក់វ៉ាក់សាំងសម្រាប់កុមារជាង ១១៩.០០០ នាក់ នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលស្ថិតក្រោមការឡោមព័ទ្ធអស់រយៈពេលជាងមួយឆ្នាំ ។
– ស្ថានភាពបច្ចុប្បន្ន រួមទាំងការវាយប្រហារដែលកំពុងបន្តលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និងចលនារបស់ប្រជាជននៅតំបន់ហ្គាហ្សាភាគខាងជើង ដែលធ្វើឱ្យគ្រួសារមិនអាចនាំកូនទៅទទួលថ្នាំបង្ការ ហើយបុគ្គលិកសុខាភិបាលពិបាកអនុវត្តន៍ការងារ ។

– យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងនេះ ចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ កាលពីខែសីហាថា ទារកម្នាក់ត្រូវខ្វិនមួយជំហៀងខ្លួន ដោយសារមេរោគនេះ ដែលជាប្រភេទទី ២ ជាលើកដំបូង ក្នុងរយៈពេល ២៥ ឆ្នាំ ៕
