សាហាវ​​មែន​ទែន! ជំនួបរវាង Real ​និង Dortmund ​យប់មិញ ​ស៊ុត​​គ្នា​រហូតដល់៧គ្រាប់

កីឡា ៖ – ការ​​​ប្រកួត​ UEFA Champions League យប់មិញ​នេះ​​ក្នុង​ជំនួប​​រវាង​អធិរាជ​ស Real Madrid និង Dortmund ស៊ុត​គ្នា​សាហាវ​​មែន​ទែន ពោល​គឺ​មាន​គ្រាប់​បាល់​កើត​ឡើង​រហូត​ដល់​ទៅ​៧​គ្រាប់​ក្នុង​នោះ Vinícius Júnior ​​រក​បាន​ ​Hat-Trick នាំ​ឲ្យ​​ម្ចាស់​ផ្ទះ​យក​ឈ្នះ​ក្រុម​ផ្ញៀវ​៥-២​។

– ក្នុង​ការ​ប្រកួតនេះ ​​​ក្រុម​ភ្ញៀវ Dortmund​ ​រកបាន​២​គ្រាប់​មុន​​​នៅ​នាទី​ទី​៣០ និង​៣៤ ។ ​ក្នុង​វគ្គ​ទី​១​នេះ​គេ​មើល​ឃើញ​ថា Real Madrid មាន​ឱកាស​ច្រើន​ដែរ ​តែ​ស៊ុត​មិន​ចូល​ទាល់​តែ​សោះ​។ ​

– លុះចូលវគ្គទី២ Real Madrid ចាប់ផ្ដើមសម្រុមកខ្លាំងរហូតរកបាន៥គ្រាប់តែម្ដង រួមមានកីឡាករ A. Rüdiger មួយគ្រាប់នា​ទី​ទី៦០ , L. Vázquez មួយគ្រាប់នាទីទី៨៣ និង Vinícius Júnior រកបាន៣គ្រាប់នាទីទី៦២,៨៦ និងនាទីទី៩០+៣។ចប់ការប្រកួត​​ម្ចាស់​ផ្ទះ​យក​ឈ្នះ​ក្រុម​ផ្ញៀវ​៥-២​។

– សូម​បញ្ជាក់​ថា​​ ជំនួប​យប់មិញ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ Real Madrid និង Dortmund ហ្នឹង​គឺ​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​៣​​ ហើយ​៣​លើក​នេះ​ក្រុម​ទាំង​ពីរ​ឈ្នះ​២​​​ចាញ់​១​ដូច​គ្នា ​​ធ្វើ​ឲ្យ​ពួក​គេ​​មាន​៦​ពិន្ទុ​ស្មើ​គ្នា​តែ​ម្ដង​៕

You might like