បិទសាលារៀន និងជម្លៀសភ្ញៀវទេសចរចេញពីភាគខាងកើតប្រទេសឥណ្ឌា ដោយសារព្យុះស៊ីក្លូន

អន្តរជាតិះ- សាលារៀននៅផ្នែកខ្លះនៃរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរបញ្ជាឱ្យបិទ ហើយភ្ញៀវទេសចរ អំពាវនាវឲ្យចាកចេញពីទីក្រុងឆ្នេរដ៏ពេញនិយម Puri ដោយត្រៀមទប់ទល់នឹងព្យុះស៊ីក្លូនដ៏ខ្លាំងក្លាដែលរំពឹងថានឹងវាយប្រហារ នៅចុងសប្តាហ៍នេះ។

– ការិយាល័យអាកាសធាតុ បានរាយការណ៍ថា ព្យុះស៊ីក្លូន Dana ដែលបច្ចុប្បន្នកំពុងវាយលុកឈូងសមុទ្រ Bengal ត្រូវគេរំពឹងថានឹងបន្ថែមថាមពលទៅជាព្យុះស៊ីក្លូនធ្ងន់ធ្ងរ ជាមួយល្បឿនខ្យល់បក់រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជាបោកបក់លើតំបន់ នៅយប់ថ្ងៃព្រហស្បតិ៍នេះ ។

– សាលារៀននៅក្នុងស្រុកចំនួន ១៤ នឹងត្រូវបិទទ្វារ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ហើយអ្នកនេសាទត្រូវបានអំពាវនាវកុំឱ្យចេញ ។

– ទន្ទឹមនោះ ក្រុមមន្ត្រី បានបន្ថែមថា អ្នកទេសចរណ៍ និងអ្នករស់នៅទីក្រុងឆ្នេរសមុទ្រ Puri ត្រូវបង្ខំចិត្តចាកចេញ ខណដែលក្រុមជួយសង្គ្រោះកំពុងរង់ចាំ ។

– ការិយាល័យអាកាសធាតុ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនៅ Odisha ទំនងជាក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ ហើយព្យុះដែលបន្តអាចបំផ្លាញផ្ទះ ផ្លូវថ្នល់ ដំណាំ និងខ្សែបណ្តាញអគ្គិសនី បណ្តាលឱ្យមានទឹកជំនន់ ក៏ដូចជាបាក់ដី ។

– គួរបញ្ជាក់ថា រដ្ឋ Odisha ងាយនឹងកើតមានព្យុះស៊ីក្លូន ប៉ុន្តែក៏មានការចាត់វិធានការណ៍ទាន់ពេលវេលាផងដែរ ដោយកាត់បន្ថយការខូចខាត និងរងគ្រោះផ្សេងៗ ៕

You might like