Zelenskyy ថាទាហានកូរ៉េខាងជើង នៅរុស្ស៊ី អាចលើសពី ១ ម៉ឺននាក់ មិនដូចចំនួនដែលប្រកាសទេ

អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់សម្ព័ន្ធមិត្ត កុំព្យាយាមស្ងប់ស្ងាត់ និងឆ្លើយតបទៅនឹងភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងជើង នៅក្នុងសង្គ្រាមរុស្ស៊ីនៅក្រុងគៀវ ។

– លោក បាននិយាយ នៅក្នុងសុន្ទរកថានាពេលយប់ថា អ៊ុយក្រែន មានព័ត៌មានអំពីការរៀបចំកងឯកភាពចំនួន ២ ដែលប្រហែលជាមានទាហានកូរ៉េខាងជើងរហូតដល់ ១២,០០០ នាក់ ចូលរួមក្នុងសង្គ្រាមជាមួយកងកម្លាំងរុស្ស៊ី ។

– លោក បានបន្ថែមថា នេះគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែយើងដឹងពីរបៀប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ។ វាជារឿងសំខាន់ដែលរុស្ស៊ី មិនគួរលាក់បាំងពីបញ្ហាប្រឈមនេះផងដែរ ។

– ទន្ទឹមនោះ ប្រធាននាយកដ្ឋានស៊ើបការណ៍ចម្បងរបស់អ៊ុយក្រែន បានប្រាប់កាសែតអាមេរិក The War Zone ថា ទីក្រុងគៀវ រំពឹងថាកងកម្លាំងកូរ៉េខាងជើងនឹងកើនឡើង នៅថ្ងៃពុធ ក្នុងតំបន់ Kursk ភាគខាងត្បូងប្រទេសរុស្ស៊ី ជាកន្លែងដែលទាហានអ៊ុយក្រែន បើកការលុកលុយ កាលពីខែសីហា។

– ក្នុង​សុន្ទរកថា​របស់​លោក Zelenskyy បាន​សង្កត់ធ្ងន់​ថា ទាំង​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី ​មិន​​គិត​អំពី​ចំនួន​អ្នក​ស្លាប់​ក្នុង​ជម្លោះ​នោះ​ទេ។

– លោក បន្តថា យើងទាំងអស់គ្នានៅក្នុងពិភពលោកមានផលប្រយោជន៍ស្មើគ្នាក្នុងការបញ្ចប់សង្រ្គាម មិនមែនដើម្បីអូសបន្លាយវានោះទេ។ ដូច្នេះហើយ យើងត្រូវតែបញ្ឈប់រុស្ស៊ី និងបក្ខពួករបស់ពួកគេ ហើយ​ប្រសិនបើ​កូរ៉េ​ខាងជើង ​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​នៅ​អឺរ៉ុប នោះ​សម្ពាធ​លើ​បញ្ហានេះនឹងកាន់តែរីក ។

– គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បានបញ្ជូនទាហានខ្លួនជាង ១ ពាន់នាក់ ទៅទទួលការបណ្ដុះបណ្ដាលនៅរុស្ស៊ី ៕

 

You might like