វគ្គពាន AFC U17 ពូល B ! អាហ្វហ្គានីស្ថាន ប៉ះ ម៉ាកាវ ខណៈបង់ក្លាដែស ​ជួប ហ្វីលីពីន

កីឡា ៖ – ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers​ Group B នៅថ្ងៃនេះគឺមាន២គូ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវសម្រាកក្រោយឆ្លងកាត់២ប្រកួតកន្លងមក ។

– សម្រាប់ការប្រកួតនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤នេះ៖

​-អាហ្វហ្គានីស្ថាន ប៉ះ ម៉ាកាវ វេលាម៉ោង៤៖០០នាទីរសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

-បង់ក្លាដែស ប៉ះ ហ្វីលីពីន វេលាម៉ោង៧៖០០នាទី ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

សូមជម្រាបថា បច្ចុប្បន្នភាពសម្រាប់ពូល B វគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 គឺក្រុមម្ចាស់ផ្ទះកម្ពុជា ​កំពុង​លេ​ខ​១បណ្ដោះអាសន្ន ក្រោយឆ្លងកាត់២ប្រកួតមាន៦ពិន្ទុ ចំណែក អាហ្វហ្គានីស្ថាន ឆ្លងកាត់១ប្រកួតមាន៣ពិន្ទុ ហ្វីលីពីន ២ប្រកួតមាន៣ពិន្ទុ បង់ក្លាដែស ១ប្រកួត និងម៉ាកាវ ២ប្រកួតគ្មានពិន្ទុរាប់ដូចគ្នា៕

You might like