អន្តរជាតិះ- ក្រុមហេសបូឡាលីបង់ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារ កាលពីថ្ងៃទី ១៩ ខែតុលា លើផ្ទះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ នេះបើយោងតាម លោក Mohammed Afif ប្រធានសេវាព័ត៌មានរបស់អង្គការនេះ បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Beirut ។
– លោក Afif បានសង្កត់ធ្ងន់ថា ក្រុម Resistance អ៊ីស្លាមទទួលខុសត្រូវទាំងស្រុង និងផ្តាច់មុខសម្រាប់ប្រតិបត្តិការនៅ Caesarea រួមទាំងការវាយប្រហារលើលំនៅដ្ឋានលោក Netanyahu ផងដែរ ។
– លោក Netanyahu បានចោទប្រកាន់ភ្នាក់ងាររបស់អ៊ីរ៉ង់ថាព្យាយាមសម្លាប់លោក រួមជាមួយប្រពន្ធលោក ក្នុងអំឡុងពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅជិតទីក្រុង Caesarea កាលពីថ្ងៃទី ១៩ ខែតុលា ហើយនិយាយថា ទង្វើនេះមិនចំណេញ និងអាចបន្ទន់ចិត្តអ៊ីស្រាអែល ឱ្យបោះបង់ចោលការបន្តប្រតិបត្តិការយោធាប្រឆាំងក្រុមនេះ ក៏ដូចជារ៉ាឌីកាល់ប៉ាឡេស្ទីននោះទេ។

– ផ្ទុយទៅវិញ លោក Dmitry Gendelman ទីប្រឹក្សាការិយាល័យនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា ឧបទ្ទវហេតុនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ខណដែលលោកនាយករដ្ឋមន្ត្រីខ្លួនឯង និងភរិយាមិនស្ថិតក្នុងលំនៅដ្ឋាន អំឡុងពេលវាយប្រហារទេ ៕
