អន្តរជាតិះ- លោក Yevgeny Balitsky អភិបាលនៃតំបន់ Zaporozhye បាននិយាយថា មនុស្សម្នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើទីក្រុង Energodar និងតំបន់ជុំវិញក្បែរស្ថានីយថាមពលនុយក្លេអ៊ែរ Zaporozhye ។
– លោក Balitsky បានសរសេរនៅលើ Telegram ថា ភេរវករអ៊ុយក្រែន ប្រើប្រាស់ UAVs ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុង Energodar និងតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhy ខណភ្លាមៗដាច់អគ្គិសនីទូទាំងទីក្រុង។

– គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Zaporozhye ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី តាំងពីខែមីនាមក បានប្រឈមមុខនឹងការបាញ់ផ្លោងម្តងហើយម្តងទៀតដោយពួកសកម្មប្រយុទ្ធពីរបបក្រុងគៀវ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ ៕
