Van Dijk កំពុងពិភាក្សាជាមួយ Liverpool អំពីកិច្ចសន្យាថ្មី

កីឡា ៖ – ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk បាននិយាយថាលោ​ក​បានបើកការពិភាក្សាជាមួយក្លឹបអំពីការចុះហត្ថលេខាលើកិច្ច​សន្យាថ្មីមួយ។

– កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាន​ផ្លាស់ចេញពីក្លិបរួមលីគ Southampton មកកាន់កីឡដ្ឋាន Anfield តាំងពីខែមករា ឆ្នាំ ២០១៨ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

– ខ្សែការពារកណ្តាលសញ្ជាតិរូបនេះបាននិយាយថា ” ​កិច្ចពិភាក្សាបានកំពុងដំណើរការ។ ពួកយើងនឹងមើលឃើញថា នឹងមានអ្វីកើតឡើងនៅពេលអនាគត។ បច្ចុប្បន្នខ្ញុំគ្មានគិតអ្វីផ្សេង ក្រៅពីផ្តោតការលេងឱ្យ Liverpool និងឈ្នះការប្រកួតបន្ថែមទៀតប៉ុណ្ណោះ​៕” ​

 

You might like