អន្តរជាតិះ- តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថា ពលរដ្ឋរុស្ស៊ីប្រហែលជាបានជិះនៅលើយន្តហោះដឹកទំនិញ Il-76 ដែលត្រូវបានគេរាយការណ៍ថា បានបាញ់ទម្លាក់នៅតំបន់ Darfur នៃប្រទេសស៊ូដង់ ដែលជាតំបន់ហែកហួរដោយសង្រ្គាម ខណដែលការបាញ់ទម្លាក់យន្តហោះនោះ ដោយកងកម្លាំងនៃបក្សពួកមួយ ក្នុងសង្គ្រាមស៊ីវិលនៅស៊ូដង់ ដោយច្រទ្បំថា ជាយន្តហោះយោធាអេហ្ស៊ីប។
– ជម្លោះរវាងក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ និងកងជីវពលនៃកងកម្លាំងគាំទ្ររហ័ស (RSF) បានផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០២៣។ ក្រុម RSF បានលុបចោលកិច្ចចរចាសន្តិភាពជាមួយក្រុម Khartoum កាលពីដើមខែនេះ ដោយបានប្តេជ្ញាថានឹងបន្តយកជ័យជំនះលើសមរភូមិ។ នេះបើយោងតាម ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Khartoum ដែលបានបញ្ជាក់កាលពីថ្ងៃចន្ទ ដោយបានដកស្រង់ការអះអាងរបស់ក្រុម RSF ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
– ស្ថានទូតបានលើកទ្បើងថា ខ្លួនកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីបញ្ជាក់អំពីកាលៈទេសៈនៃឧប្បត្តិហេតុនេះ ដោយសហការជាមួយអាជ្ញាធរស៊ូដង់។ ស្ថានទូតបន្ថែមថា ស្ថានការណ៍មានភាពស្មុគស្មាញបន្តិចដោយសារកន្លែងដែលធ្លាក់យន្តហោះស្ថិតនៅក្នុងទីក្រុង Darfur ឯណោះ។
– តាមរូបថត និងវីដេអូដែលបានបង្ហោះនៅលើ X ពីកន្លែងធ្លាក់យន្តហោះបានបង្ហាញពីបំណែកនៃអ្វីដែលមើលទៅដូចជាយន្តហោះដឹកជញ្ជូន Il-76 និងលិខិតឆ្លងដែនរុស្ស៊ី។ ការបង្ហោះមួយផ្សេងទៀតបានបង្ហាញអត្តសញ្ញាណប័ណ្ណសាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Airline Transport Incorporation FZE ដែលមានមូលដ្ឋាននៅ UAE ដែលចេញឱ្យមនុស្សដែលមានឈ្មោះជាភាសារុស្សី។ អត្តសញ្ញាណបណ្ណ័ក៏សរសេរថា អាកាសយានដ្ឋានអន្តរជាតិម៉ាណាស ដែលស្ថិតនៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។
– យោងតាមក្រុមហ៊ុន Sudan War Monitor គឺរកឃើញនូវឯកសារមួយផ្សេងទៀតដែលយកបាននៅកន្លែងធ្លាក់យន្តហោះគឺជាសៀវភៅណែនាំសុវត្ថិភាពដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន New Way Cargo Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ Kyrgyz ។
– លោក Ali ‘Savannah’ Rizkallah មេបញ្ជាការនៃកងកម្លាំង RSF នៅ North Darfur បានបង្ហាញខ្លួននៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា កងទ័ពរបស់គាត់បានប្រើ “មីស៊ីលយុទ្ធសាស្រ្ត” ដើម្បីទម្លាក់យន្តហោ “Egyptian Antonov”របស់យោធាអេហ្សីបទៅវិញ ទោះបីជាយន្តហោះនោះហាក់ដូចជា Ilyushin ក៏ដោយ។ .
– មេដឹកនាំ RSF លោក Mohammed Hamdan Daglo ធ្លាប់បានចោទប្រកាន់ប្រទេសអេហ្ស៊ីបពីបទទម្លាក់គ្រាប់បែកលើកងកម្លាំងរបស់គាត់ក្នុងនាមទីក្រុង Khartoum ផងដែរ។
– ក្រុមប្រឹក្សា Sovereign Council បានចោទប្រកាន់ UAE ពីបទរត់ពន្ធអាវុធទៅកាន់ក្រុម RSF ប៉ុន្តែត្រូវបាន Emirates បដិសេធ។ អង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកបានអះអាងថាការដឹកជញ្ជូន Il-76 ដែលមានមូលដ្ឋាននៅ UAE បាននាំយកអាវុធទៅកាន់ Amjarass ក្នុងប្រទេស Chad ដែលនៅជិតពីកន្លែងដែលពួកគេត្រូវបានបញ្ជូនទៅក្រុម RSF ។
– ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម Emiratis ជើងហោះហើរទៅកាន់ Amjarass កំពុងនាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនៅទីវាល ដែលបង្កើតឡើងដើម្បីព្យាបាលជនភៀសខ្លួនស៊ូដង់ជាច្រើនប៉ុណ្ណោះ។
– ក្រុម RSF បានបះបោរប្រឆាំងនឹងក្រុមប្រឹក្សាអធិបតេយ្យ ដែលដឹកនាំដោយលោក Abdel Fattah al-Burhan នៅក្នុងខែមេសា ឆ្នាំ ២០២៣។

– យោងតាមរបាយការណ៍ថ្មីៗនេះ ពីបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ជម្លោះនេះបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ឬរងរបួស ហើយមនុស្សជិតប្រាំបីលាននាក់ត្រូវផ្លាស់ទីលំនៅខាងក្នុង។ ចំណែកនៅក្នុងប្រទេសក៏មានប្រជាជនប្រមាណ ៤៧ លាននាក់ និងជនភៀសខ្លួនដោយបង្ខំជាង ២ លាននាក់ទៀតពីប្រទេសជិតខាង។ អង្គការសហប្រជាជាតិបានពណ៌នាស្ថានភាពមនុស្សធម៌នៅស៊ូដង់ថាជាស្ថានភាពធ្ងន់ធ្ងរបំផុតមួយនៅក្នុងពិភពលោក៕
