អន្តរជាតិះ- ជនជាតិអ៊ីស្រាអែល ៧ នាក់ ត្រូវបានចាប់ខ្លួនពីបទចារកម្មសម្រាប់អ៊ីរ៉ង់ និងបំពេញការងារសំខាន់ៗមួយចំនួនធំ សម្រាប់ទីក្រុងតេអេរ៉ង់ ។
– ជនសង្ស័យ រួមទាំងទាហានម្នាក់ និងអនីតិជន ២ នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានអំពីមូលដ្ឋាន IDF និងកន្លែងការពារ។
– ជនសង្ស័យ ត្រូវបានគេរាយការណ៍ថា លួចថតរូបទីតាំងរសើបដូចជាទីស្នាក់ការកណ្តាល Kirya និង Iron Dome ជាដើម ។

– រដ្ឋអាជ្ញា បាននិយាយថា ក្រុមនេះធ្វើការជាមួយចារកម្មអ៊ីរ៉ង់ ហើយទទួលផែនទីនៃទីតាំងយុទ្ធសាស្ត្រ រួមទាំងមូលដ្ឋានដែលត្រូវតម្រង់គោលដៅដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ៕
