មិនស្រួលខ្លួនបើកកង់បីទៅរកទិញថ្នាំលេប តែអកុសល្យមកដល់មុខហ្វាម៉ាស៊ី ចុះពីកង់បីដួលស្លាប់

ភ្នំពេញះ បុរសអ្នករត់កង់បីម្នាក់បានដួលស្លាប់នៅ មុខហ្វាម៉ាស៊ី (កន្លែងលក់ថ្នាំពេទ្យ) ផ្សា ២០០២ ដោយសង្សយ័ជម្ងឺ គាំងបេះដូង ។

ករណីនេះកើតឡើងនៅ លើផ្លូវ ២០០២ សង្កាត់អូបែកក្អម ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ ។

បើតាមសាក្សីដែលដឹងរឿងបាននិយាយប្រាប់សមត្ថកិច្ចថា បុរសរូបនោះ គាត់មានអាការះមិនស្រួលខ្លួនតាំងពីព្រឹក ហើយគាត់ប្រាប់ថា ទៅរកទិញថ្នាំលេប បន្តិចសិន តែជាអកុសល្យ បុរសរូបនោះបានបើកកង់បីរបស់គាត់មកដល់ មុខ ហ្វាម៉ាស៊ី (កន្លែងលក់ថ្នាំពេទ្យ) មួយកន្លែងនៅ ផ្សារ ២០០២ សង្កាត់អូបែកក្អម ខណ្ឌ័សែនសុខ គាត់ក៏ចុះពីកង់បីហើយវិលមុខដួលបោកក្បាលស្លាប់តែម្តង ។

សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ នៅល្ងាចថ្ងៃដដែលនេះដែរ ៕

You might like