អន្តរជាតិះ – ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ជឿជាក់ថា បណ្តាប្រទេសសហភាពអឺរ៉ុប នឹងទទួលផ្ដល់ជំនួយបន្តប្រសិនបើសហរដ្ឋអាមេរិក កាត់ផ្ដាច់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី។
– យោងតាមលោក Zelensky បានបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុប ពេញចិត្តផែនការបម្រុងទុកក្នុងករណីដែលគោលនយោបាយរបស់សហរដ្ឋអាមេរិកផ្លាស់ប្តូរ ។
– លោក បានលើកឡើងក្នុងសន្និសិទសារព័ត៌មានតាមទូរទស្សន៍ថា មនុស្សគ្រប់គ្នាមានការព្រួយបារម្ភចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយខ្ញុំពិតជារីករាយណាស់កាលពីម្សិលមិញដែលមេដឹកនាំសហភាពអឺរ៉ុបសំខាន់ៗ ដែលគិតគូរចំពោះផែនការ B ក្នុងករណីប្រសិនបើឧទាហរណ៍ អាមេរិកផ្លាស់ប្តូរគោលនយោបាយ។
– នៅពេលអ្នកសារព័ត៌មានសួរ លោក Zelensky ថាតើលោកខាងលិចអាចធុញទ្រាន់នឹងការគាំទ្រអ៊ុយក្រែនដែរឬទេ លោក ឆ្លើយថា យើងមិនដឹងថាពួកគេធុញទ្រាន់ទេ នេះគឺជាកាតព្វកិច្ចរបស់យើង ។

– គួរបញ្ជាក់ថា ការបោះឆ្នោតនៅអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលជាការប្រកួតប្រជែងរវាងលោកស្រី Kamala Harris និងលោក Donald Trump ៕
