សេចក្តីជូនដំណឹង! ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌ័មន្ត្រីនគរបាលជាតិ

ព្រះសីហនុះ -ស្នងការនគរបាលខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតិឲ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខណ្ឌ័មន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤ ចំនួន ៣៦កន្លែងសម្រាប់បំរើការងារនៅអធិការនគរបាលក្រុងកោះរ៉ុងនិង
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

ចុះឈ្មោះតាមប្រពន្ធ័អនឡាញ (ONLIN) បេក្ខជនត្រូវបំពេញពត៌មានបឋម ក្នុងការស្នើសុំសិទ្ធប្រឡងប្រជែងតាមប្រពន្ធ័អនឡាញ តាមតំណភ្ជាប់
(https://gdhr.interior.gov.kh/reqest?recruit=cps)ប្ញស្កែន QR CODE រួចបេក្ខជនម្នាក់ៗត្រូវបោះពុម្ភ(Print) លិខិតបញ្ជាក់ការស្នើសុំប្រឡងប្រជែងនេះដើម្បីបង្ហាញដល់អនុគណកម្មាការផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារ ក្នុងក្របខណ្ឌ័មន្ត្រីនគរបាលជាតិ។

(ទីតាំងការិយាលយ័បុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)ទូរសព្ទ័ទំនាក់ទំនងះ 096 257 5555 / 011 743 434)

You might like