ខ្សែបម្រើ Kobbie Mainoo របស់​ Man​ U​t​d ត្រូវបានរំពឹងថានឹងអវត្តមានពីទីលាន៧ ប្រកួតដោយសាររបួស

កីឡាះ- ខ្សែបម្រើ Kobbie Mainoo របស់ក្រុមបិសាចក្រហមManchester United ត្រូវបានរំពឹងថានឹងអាវត្តមានពីទីលាន ៧ ប្រកួត ដោយសាររបួសសាច់ដុំ។

– កីទ្បាករសញ្ជាតិអង់គ្លេសវ័យ ១៩ ឆ្នាំរូបនេះបានរងរបួសខាងលើ អំទ្បុងពេលក្រុម Man Utd និង Aston Villa ប្រកួតស្មើគ្នា ០-០ កាលពីប៉ុន្មានសប្តាហ៍មុន។ បញ្ហាខាងលើនេះក៏ធ្វើឱ្យ Kobbie Mainoo ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសផងដែរ សម្រាប់ការប្រកួតជម្រុះ UEFA Nations League កាលពីកន្លងទៅ។

– ដូច្នេះមានន័យថា Kobbie Mainoo ក៏នឹងអវត្តមានពេល Man Utd ទទួលស្វាគមន៍ Brentford នៅយប់នេះក្នុងក្របខណ្ឌ Premier League ផងដែរ៕

 

You might like