រថយន្តកុងតឺនរ័មួយគ្រឿង ដេកទទឹងផ្លូវស្អាត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រះសីហនុះ- រថយន្តកុងតឺនរ័មួយគ្រឿង បើកបរក្នុងល្បឿនលឿន ហើយបត់ បាស់ជើងដេកកណ្តាលផ្លូវ តែសំណាងល្អមិនមានមនុស្សរងគ្រោះ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះទេ។

ករណីនេះកើតឡើង នៅ រង្វង់មូល ផ្លូវសម្តេចទេព វង្ស បំបែកពីផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ឆ្ពោះទៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ ។

សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា រថយន្តមានទិសដៅទៅ ខេត្តព្រះសីហនុ ពុំមានដឹកទំនិញអ្វីនោះទេ ហើយបានក្រឡាប់ដោយបើកបរល្បឿនលឿន ហើយបត់ ទើបក្រឡាប់ ។

សមត្ថកិច្ចបានប្រគល់ជូនក្រុមហ៊ុន មកចាត់ចែងយកចេញពីផ្លូវជាតិដោយខ្លួនឯង ៕

You might like