កាមរី បាឡែនមួយគ្រឿងឆ្លងប្រពន្ធ័ភ្លើង ឆេះខ្ទេចនៅខេត្តកែប

កែបះ- រថយន្តកាមរី បាឡែន ពណ៌ទឹកមាសមួយគ្រឿង បានឆាបឆេះ ខ្ទេច ដោយសង្សយ័មកពីឆ្លងប្រពន្ធ័ភ្លើង តែសំណាងល្អមិនមានមនុស្សរងគ្រោះដោយ គ្រោះអគ្គីភយ័នេះទេ ។

ករណីនេះកើតឡើងលើផ្លូវ 33 A ចន្លោះគីឡូម៉ែត្រលេខ1/2 ចំណុច ចាងណាង ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង, ខេត្តកែប កាលពី វេលាម៉ោង៦ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤នេះ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្ត កាមរី បាឡែន នេះពាក់ ស្លាកលេខភ្នពេញ 2G 83 32 ដែលជាកម្មសិទ្ធរបស់ ឈ្មោះ ស្រី កា ភេទ ស្រី អាយុ ៣១ ឆ្នាំ មុខរបរ បុគ្គលិក ហាងខារ៉ាអូខេ មាន ហេង
បច្ចប្បន្នស្នាក់នៅក្បែរកន្លែងកើតហេតុនេះដែរ។

ប្រភពដដែលបានបន្តរថា ក្នុងរថយន្តនោះមានអ្នករួមដំណើរ ចំនួន ៥ នាក់បន្ថែមទៀត មាន ស្រីៗ ខារ៉ាអូខេ ៤ នាក់និង បុរសម្នាក់ផងដែរ ប៉ុន្តែពួកគេមិនបានរងរបួសក្នុងហេតុការណ៍នេះទេ ។

សំណល់ រថយន្តត្រូវបាន អាជ្ញាធរ ចាត់ចែង ស្ទូចចេញពីផ្លូវជាតិ ហើយ បន្ទាប់ពីភ្លើងរលត់អស់៕

 

You might like