ប្រមុខណាតូ ថាអ៊ុយក្រែន មិនទាន់អាចចូលប្លុកបានទេ ប៉ុន្តែមុន និងក្រោយនឹងក្លាយជាសមាជិក

អន្តរជាតិះ- អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានសារភាពថា អ៊ុយក្រែន នឹងមិនមែនជាប្រទេសបន្ទាប់ដែលចូលរួមជាមួយប្លុកដែលដឹកនាំដោយអាមេរិកនោះទេ។

– លោក Rutte បានបន្ថែមថា សម្ព័ន្ធភាពមានគោលបំណងធ្វើឱ្យឆន្ទៈក្រុងគៀវ ដែលចង់ចូលអង្គការណាតូ មានភាពប្រសើរឡើង ហើយនៅថ្ងៃអនាគតប្លុកនឹងមានសមាជិកទី ៣៣ ឬ ៣៤ ហើយពេលនោះនឹងមានអ៊ុយក្រែន។ នៅពេលនេះ វាហាក់បីដូចជាអ៊ុយក្រែន នឹងជាប្រទេសលេខ ៣៣ ប៉ុន្តែប្រហែលជាមានប្រទេសផ្សេងចូលមុន។ លោក បន្តថា ប៉ុន្តែមុននឹងក្រោយអ៊ុយក្រែន នឹងក្លាយនៅតែជាសមាជិករបស់ណាតូ។

– ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការអំពាវនាវរបស់ លោក Zelensky ដើម្បីអញ្ជើញគៀវ ឱ្យចូលរួមជាមួយណាតូ សូម្បីតែមុនពេលបញ្ចប់ជម្លោះដែលជាទម្រង់នៃការធានាសន្តិសុខខ្ពស់បំផុតក៏ដោយ លោក Rutte ក៏បានយល់ឃើញថា ការធានាដ៏ល្អបំផុតគឺការផ្គត់ផ្គង់អាវុធ និងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរវាងប្រទេសអ៊ុយក្រែន និងប្រទេសណាតូ។

– គួរបញ្ជាក់ថា បច្ចុប្បន្នប្លុកនេះមាន ៣២ ប្រទេស ហើយហ្វាំងឡង់​ បាន​ក្លាយ​ជា​សមាជិក​ណាតូ​ទី ៣១ ខណ​ស៊ុយអែត​ក្លាយ​ជា​សមាជិក​ទី ៣២ ៕

 

You might like